
យ៉ាងណាមិញ នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថា អ្នកនាងហាក់ពុំសូវជាលេចមុខខ្លាំង នៅក្នុងសង្គមសិល្បៈប៉ុន្មាននោះទេ។ ប៉ុន្តែទោះបីជាយ៉ាងណា តារាស្រីរូបនេះ មានភាពជោគជ័យខ្លាំងមែនទែន ទៅលើមុខជំនួញជាច្រើន។ជាក់ស្ដែង កាលពីយប់មិញនេះ គេសង្កេតឃើញមានការចូលរួមពីសំណាក់ តារាប្រុស ស្រីជាច្រើនដួង ក្នុងការបើកសម្ពោធភោជនីយដ្ឋានថ្មី របស់ពិធីការិនីឆ្នើម អ្នកនាង យុគ ចិន្ដា មានទីតាំងនៅក្នុងខេត្តសៀមរាប ដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់ប្រិយមិត្តជាច្រើន។ទាំងអស់នេះ អាចនិយាយបានថា គឺជាភាពជោគជ័យមួយបន្ថែមទៀត ដែលនៅពីក្រោយជីវិតសិល្បៈរបស់អ្នកនាង យុគ ចិន្ដា ចំពោះការខិតខំប្រឹងប្រែងរបស់អ្នកនាង។
គួរឲ្យដឹងផងដែរថា ក្នុងការបើកសម្ពោធភោជនីយដ្ឋានថ្មីលើកនេះ គឺជាហាងទី៣ហើយ ដែលជាជំនួញក្នុងដៃរបស់ អ្នកនាង យុគ ចិន្ដា ៕
ទស្សនារូបភាពខាងក្រោម៖









0 Comments